Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand. https://www.vejthani.com Get a Medical Check up in Bangkok at Vejthani Hospital Thu, 13 Mar 2025 09:29:25 +0000 km hourly 1 https://wordpress.org/?v=6.2.2 https://www.vejthani.com/wp-content/uploads/2021/10/favicon.ico Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand. https://www.vejthani.com 32 32 5 ការយល់ខុសអំពីក្រពេញប្រូស្តាតរីកធំ ដែលអ្នកប្រហែលជាមិនដឹង https://www.vejthani.com/km/2025/02/5-%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%99%e1%9e%9b%e1%9f%8b%e1%9e%81%e1%9e%bb%e1%9e%9f%e1%9e%a2%e1%9f%86%e1%9e%96%e1%9e%b8%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%96%e1%9f%81%e1%9e%89%e1%9e%94%e1%9f%92%e1%9e%9a/ https://www.vejthani.com/km/2025/02/5-%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%99%e1%9e%9b%e1%9f%8b%e1%9e%81%e1%9e%bb%e1%9e%9f%e1%9e%a2%e1%9f%86%e1%9e%96%e1%9e%b8%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%96%e1%9f%81%e1%9e%89%e1%9e%94%e1%9f%92%e1%9e%9a/#respond Mon, 17 Feb 2025 03:00:13 +0000 https://www.vejthani.com/?p=41770 ក្រពេញប្រូស្តាតរីកធំ (Benign Prostatic Hyperplasia, BPH) គឺជាជំងឺដែលរកឃើញច្រើនបំផុតក្នុងបុរសវ័យកណ្តាលដល់វ័យចំណាស់។ ទោះបីជាវាជាបញ្ហាសុខភាពដែលរកឃើញច្រើនក៏ដោយ

The post 5 ការយល់ខុសអំពីក្រពេញប្រូស្តាតរីកធំ ដែលអ្នកប្រហែលជាមិនដឹង appeared first on Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand..

]]>

ក្រពេញប្រូស្តាតរីកធំ (Benign Prostatic Hyperplasia, BPH) គឺជាជំងឺដែលរកឃើញច្រើនបំផុតក្នុងបុរសវ័យកណ្តាលដល់វ័យចំណាស់។ ទោះបីជាវាជាបញ្ហាសុខភាពដែលរកឃើញច្រើនក៏ដោយ ប៉ុន្តែនៅតែមានការយល់ច្រលំជាច្រើនដែលអាចនាំឱ្យមនុស្សជាច្រើនធ្វេសប្រហែសក្នុងការថែរក្សាខ្លួនឯង ឬព្រួយបារម្ភខ្លាំងពេក

Q តើក្រពេញប្រូស្តាតរីកធំគឺជាមហារីកមែនទេ?

ក្រពេញប្រូស្តាតរីកធំ មិនមែនជាមហារីកទេ ហើយក៏មិនបង្កើនហានិភ័យនៃការវិវត្តទៅជាមហារីកក្រពេញប្រូស្តាតផងដែរ ប៉ុន្ដែលក្ខខណ្ឌទាំងពីរអាចកើតឡើងរួមគ្នាក្នុងករណីមួយចំនួន

Q. ក្រពេញប្រូស្តាតរីកធំកើតឡើងតែចំពោះមនុស្សចាស់មែនទេ?

ទោះបីជាក្រពេញប្រូស្តាតរីកធំ ច្រើនកើតមានចំពោះបុរសដែលមានអាយុលើសពី 50 ឆ្នាំក៏ដោយ បុរសដែលមានអាយុ 40 ឆ្នាំក៏អាចចាប់ផ្តើមមានរោគសញ្ញាបានដែរ ជាពិសេសប្រសិនបើមានកត្តាហានិភ័យដូចជាហ្សែន ឬអាកប្បកិរិយាសុខភាពមិនល្អ

Q រោគសញ្ញាតូចតាចមិនត្រូវការការព្យាបាលទេ?

រោគសញ្ញាតិចតួចដូចជានោមញឹកញាប់នៅពេលយប់ វាហាក់ដូចជាមិនធ្ងន់ធ្ងរទេ។ ប៉ុន្តែ​ប្រសិនបើ​មិន​បាន​ព្យាបាល​ទេ វា​អាច​ប៉ះពាល់​ដល់​គុណភាព​ជីវិត​របស់​អ្នក និង​នាំ​ឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​ដូចជា​រលាក​ប្លោកនោម ឬ​ខ្សោយ​តម្រងនោម​

Q ការថែរក្សាខ្លួនឯងមិនមានផលដល់ការការពារក្រពេញប្រូស្តាតរីកធំ

អាកប្បកិរិយាផ្នែកសុខភាព ដូចជាកាត់បន្ថយអាហារដែលមានជាតិខ្លាញ់ ការធ្វើលំហាត់ប្រាណ និងការពិសារទឹកក្នុងបរិមាណត្រឹមត្រូវ វាអាចជួយកាត់បន្ថយហានិភ័យ និងបន្ថយរោគសញ្ញានៃក្រពេញប្រូស្តាតរីកធំបាន

Q. តើក្រពេញប្រូស្តាតរីកធំតែងតែត្រូវព្យាបាលដោយការវះកាត់មែនទេ?

ការព្យាបាលមានវិធីសាស្រ្តជាច្រើន រួមទាំងការប្រើថ្នាំ និងការកែប្រែអាកប្បកិរិយា ឬបច្ចេកវិទ្យាដែលមិនចាំបាច់វះកាត់ដូចជា Rezum Water Vapor Therapy ដែលវេជ្ជបណ្ឌិតប្រើឧបករណ៍ និងកាមេរ៉ាបញ្ចូលតាមបង្ហួរនោមទៅក្នុងក្រពេញប្រូស្តាត បន្ទាប់មក បាញ់ចំហាយទឹក​ដែលមាន​សីតុណ្ហភាព 106អង្សា​សេ ចូលទៅក្នុង​ក្រពេញ​ប្រូ​ស្តា​ត​​ប្រហែល ៦-១០​ដង ម្ដងមានរយៈពេល ​៩​វិនាទី នេះ​ជា​វិធី​សុវត្ថិភាព​ដែល​ចំណាយពេល​ត្រឹមតែ ១០-១៥ នាទី​ប៉ុណ្ណោះ​ មិនចាំបាច់ស្នាក់នៅមន្ទីរពេទ្យ និងមិនបណ្តាលឱ្យមានផលប៉ះពាល់បន្ទាប់ពីការព្យាបាលដូចជាការវះកាត់នោះទេ

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលសុខភាពបុរស និងប្រព័ន្ធបង្ហូរនោម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

The post 5 ការយល់ខុសអំពីក្រពេញប្រូស្តាតរីកធំ ដែលអ្នកប្រហែលជាមិនដឹង appeared first on Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand..

]]>
https://www.vejthani.com/km/2025/02/5-%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%99%e1%9e%9b%e1%9f%8b%e1%9e%81%e1%9e%bb%e1%9e%9f%e1%9e%a2%e1%9f%86%e1%9e%96%e1%9e%b8%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%96%e1%9f%81%e1%9e%89%e1%9e%94%e1%9f%92%e1%9e%9a/feed/ 0
សញ្ញាព្រមានទាំង ៥ នៃផលប៉ះពាល់ពីធូលី PM2.5 ដែលអ្នកគួរតែដឹង https://www.vejthani.com/km/2025/02/%e1%9e%9f%e1%9e%89%e1%9f%92%e1%9e%89%e1%9e%b6%e1%9e%96%e1%9f%92%e1%9e%9a%e1%9e%98%e1%9e%b6%e1%9e%93%e1%9e%91%e1%9e%b6%e1%9f%86%e1%9e%84-%e1%9f%a5-%e1%9e%93%e1%9f%83%e1%9e%95%e1%9e%9b%e1%9e%94%e1%9f%89/ https://www.vejthani.com/km/2025/02/%e1%9e%9f%e1%9e%89%e1%9f%92%e1%9e%89%e1%9e%b6%e1%9e%96%e1%9f%92%e1%9e%9a%e1%9e%98%e1%9e%b6%e1%9e%93%e1%9e%91%e1%9e%b6%e1%9f%86%e1%9e%84-%e1%9f%a5-%e1%9e%93%e1%9f%83%e1%9e%95%e1%9e%9b%e1%9e%94%e1%9f%89/#respond Fri, 14 Feb 2025 09:25:51 +0000 https://www.vejthani.com/?p=41758 ធូលី PM2.5 គឺជាធូលីតូចៗដែលអាចចូលទៅក្នុងសួត និងចរន្តឈាម ដែលអាចធ្វើឱ្យសុខភាពរបស់អ្នកប្រឈមនឹងជំងឺផ្សេងៗ ជាពិសេសក្នុងអំឡុងពេលដែលបរិយាកាសមានជាតិពលខ្ពស់។

The post សញ្ញាព្រមានទាំង ៥ នៃផលប៉ះពាល់ពីធូលី PM2.5 ដែលអ្នកគួរតែដឹង appeared first on Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand..

]]>
ធូលី PM2.5 គឺជាធូលីតូចៗដែលអាចចូលទៅក្នុងសួត និងចរន្តឈាម ដែលអាចធ្វើឱ្យសុខភាពរបស់អ្នកប្រឈមនឹងជំងឺផ្សេងៗ ជាពិសេសក្នុងអំឡុងពេលដែលបរិយាកាសមានជាតិពលខ្ពស់។ ជួនកាល​រោគសញ្ញា​ដែល​កើតឡើង​ប្រហែលជា​មិន​ច្បាស់​ភ្លាមៗ​ទេ​ ប៉ុន្តែប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះញឹកញាប់ វាអាចជាសញ្ញានៃការប៉ះពាល់ដោយធូលី PM2.5

  1. ក្អក និងឈឺបំពង់ក
    ប្រសិនបើអ្នកចាប់ផ្តើមក្អកញឹកញាប់ ឬឈឺបំពង់ក វាអាចជារោគសញ្ញានៃការរលាកចេញពីធូលី PM2.5 ធ្វើអោយផ្លូវដង្ហើមរបស់អ្នកស្ងួតនិងរលាកបាន អ្នកគួរតែជៀសវាងនៅកន្លែងដែលមានធូលីច្រើន ហើយប្រសិនបើរោគសញ្ញាមិនប្រសើរឡើង អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់
  2. ពិបាកដកដង្ហើម ឬងាយអស់កម្លាំង
    ប្រសិនបើអ្នកពិបាកដកដង្ហើម ឬមានអារម្មណ៍អស់កម្លាំងជាងធម្មតា វាអាចជាសញ្ញាមួយដែលបញ្ជាក់ថា PM2.5 កំពុងប៉ះពាល់ដល់មុខងារសួត
  3. ក្រហាយភ្នែក និងក្រហមភ្នែក
    ការប៉ះពាល់នឹងធូលី PM2.5 អាចធ្វើឱ្យភ្នែករបស់អ្នករលាកបាន ធ្វើឱ្យភ្នែកក្រហាយឬក្រហម ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះញឹកញាប់ ជៀសវាងការប៉ះពាល់ជាមួយធូលី និងប្រើថ្នាំ​បន្តក់​ភ្នែក​ដើម្បី​បំបាត់​រោគសញ្ញា​បាន
  4. ឈឺក្បាល និងសម្ពាធឈាមឡើងខ្ពស់
    ធូលី PM2.5 អាចបណ្តាលឱ្យមានអាការៈឈឺក្បាលបាន រួមទាំងអាចបណ្តាលឱ្យមានសម្ពាធឈាមខ្ពស់ផងដែរ
  5. រលាកស្បែក
    ធូលី PM2.5 អាចបណ្តាលឱ្យស្បែកស្ងួត រមាស់ ឬរលាកបាន ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាទាំងនេះ អ្នកគួរតែសម្អាតស្បែក និងជៀសវាងការចេញទៅកន្លែងដែលមានធូលីច្រើន

ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ ហើយវាមិនប្រសើរឡើងទេ ឬប្រសិនបើអ្នកមានអារម្មណ៍ថារោគសញ្ញារបស់អ្នកកាន់តែធ្ងន់ធ្ងរជាងមុន អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងការនែនាំសមស្រប ដើម្បីការពារផលប៉ះពាល់រយៈពេលវែងដែលអាចកើតមាន

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលវេជ្ជសាស្ត្រផ្ទៃក្នុង, គ្លីនិកផ្នែកជំងឺផ្លូវដង្ហើម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

The post សញ្ញាព្រមានទាំង ៥ នៃផលប៉ះពាល់ពីធូលី PM2.5 ដែលអ្នកគួរតែដឹង appeared first on Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand..

]]>
https://www.vejthani.com/km/2025/02/%e1%9e%9f%e1%9e%89%e1%9f%92%e1%9e%89%e1%9e%b6%e1%9e%96%e1%9f%92%e1%9e%9a%e1%9e%98%e1%9e%b6%e1%9e%93%e1%9e%91%e1%9e%b6%e1%9f%86%e1%9e%84-%e1%9f%a5-%e1%9e%93%e1%9f%83%e1%9e%95%e1%9e%9b%e1%9e%94%e1%9f%89/feed/ 0
“ជំងឺរលាកស្រោមខួរឆ្អឹងខ្នង” ដែលជាពេជឃាតដ៏សាហាវ https://www.vejthani.com/km/2025/02/%e1%9e%87%e1%9f%86%e1%9e%84%e1%9e%ba%e1%9e%9a%e1%9e%9b%e1%9e%b6%e1%9e%80%e1%9e%9f%e1%9f%92%e1%9e%9a%e1%9f%84%e1%9e%98%e1%9e%81%e1%9e%bd%e1%9e%9a%e1%9e%86%e1%9f%92%e1%9e%a2%e1%9e%b9%e1%9e%84%e1%9e%81/ https://www.vejthani.com/km/2025/02/%e1%9e%87%e1%9f%86%e1%9e%84%e1%9e%ba%e1%9e%9a%e1%9e%9b%e1%9e%b6%e1%9e%80%e1%9e%9f%e1%9f%92%e1%9e%9a%e1%9f%84%e1%9e%98%e1%9e%81%e1%9e%bd%e1%9e%9a%e1%9e%86%e1%9f%92%e1%9e%a2%e1%9e%b9%e1%9e%84%e1%9e%81/#respond Thu, 13 Feb 2025 07:55:59 +0000 https://www.vejthani.com/?p=41715 `ការឈឺខ្នង ឬស្ពឹកនៅចុងម្រាមដៃ ដំបូងវាហាក់ដូចជារឿងតូចតាច ប៉ុន្តែវាអាចជាសញ្ញាព្រមាននៃ "ជំងឺរលាកស្រោមខួរឆ្អឹងខ្នង" ដែលជាជំងឺធ្ងន់ធ្ងរមួយ​ ដែលប៉ះ`ពាល់ដល់ដំណើរការនៃខួរឆ្អឹងខ្នង

The post “ជំងឺរលាកស្រោមខួរឆ្អឹងខ្នង” ដែលជាពេជឃាតដ៏សាហាវ appeared first on Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand..

]]>

`ការឈឺខ្នង ឬស្ពឹកនៅចុងម្រាមដៃ ដំបូងវាហាក់ដូចជារឿងតូចតាច ប៉ុន្តែវាអាចជាសញ្ញាព្រមាននៃ “ជំងឺរលាកស្រោមខួរឆ្អឹងខ្នង” ដែលជាជំងឺធ្ងន់ធ្ងរមួយ​ ដែលប៉ះ`ពាល់ដល់ដំណើរការនៃខួរឆ្អឹងខ្នង ប្រសិនបើទុកចោលមិនបានព្យាបាល រោគ​សញ្ញា​អាច​ក្លាយ​ទៅ​ជា​ធ្ងន់ធ្ងរ​រហូត​ដល់​ខ្វិន ឬ​អាច​ប៉ះពាល់ដល់អាយុជីវិតបាន

វេជ្ជបណ្ឌិត Dr. KITIDATE BOONCHAI វេជ្ជបណ្ឌិតវះកាត់ឆ្អឹង ឯកទេសជំងឺឆ្អឹងខ្នង នៃមន្ទីរពេទ្យវេជ្ជថានី បាននិយាយថា ជំងឺរលាកស្រោមខួរឆ្អឹងខ្នង (Transverse Myelitis) គឺជាជំងឺដែលបណ្តាលមកពីការរលាកនៃខួរឆ្អឹងខ្នង ដែលមានតួនាទីសំខាន់ក្នុងការបញ្ជូនសញ្ញាសរសៃប្រសាទរវាងខួរក្បាល និងរាងកាយ។ ការរលាកនេះអាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ បណ្តាលឱ្យអ្នកជំងឺចាប់ផ្តើមស្ពឹក និងខ្សោយនៅជើងទាំងពីរ ដែលនឹងរាលដាលបន្តិចម្តងៗដល់ជើងទាំងសងខាង ក្នុងករណីខ្លះ វាអាចមានការឈឺខ្នងស្រួចស្រាលនាំមកមុន បន្ទាប់ពីនោះជើងនឹងចុះខ្សោយបន្តិចម្តងៗ រហូតដល់​ពិការ​មិន​អាច​ដើរ​បាន និងមិនអាចបត់ជើងបាន។ រោគសញ្ញាទាំងនេះជាធម្មតាកាន់តែអាក្រក់ទៅៗក្នុងរយៈពេលពីពីរបីម៉ោងឬច្រើនថ្ងៃ អ្នកជំងឺក៏អាចមានគ្រុនក្តៅ បាត់បង់ចំណង់អាហារ ឈឺក្បាល និងឈឺកផងដែរ

មូលហេតុនៃជំងឺរលាកស្រោមខួរឆ្អឹងខ្នង អាចកើតឡើងចំពោះមនុស្សគ្រប់ភេទ និងគ្រប់វ័យ ហើយកម្រទាក់ទងនឹងហ្សែន ឬគ្រួសារ វាអាចកើតឡើងដោយសារមូលហេតុផលជាច្រើនដូចជា៖

  • ជំងឺប្រព័ន្ធភាពស៊ាំដូចជា ជំងឺក្រិនស្រោមសរសៃប្រសាទ (Multiple Sclerosis) ឬជំងឺ SLE ឬចំពោះអ្នកជំងឺដែលមានប្រវត្តិទទួលថ្នាំបង្ការពីមុន
  • ការឆ្លងមេរោគដូចជា មេរោគអេដស៍ ជំងឺអ៊ប៉ស វីតាស (herpes vitus) ជំងឺអ៊ប៉សសាមញ្ញ (herpes simple) EBV ឬប៉ូលីយ៉ូវីរូស (poliovirus) ជាដើម
  • ការឆ្លងមេរោគបាក់តេរីដូចជារោគស្វាយ (Syphilis)
  • ការឆ្លងមេរោគជាមួយប៉ារ៉ាស៊ីតឬផ្សិត

ការធ្វើរោគវិនិច្ឆ័យជម្ងឺរលាកស្រោមខួរឆ្អឹងខ្នង ជាធម្មតាគ្រូពេទ្យនិងចាប់ផ្តើមដោយការសាកសួរអំពីរោគសញ្ញា ប្រវត្តិសុខភាព រួមជាមួយនឹងការវាយតម្លៃមុខងារប្រព័ន្ធប្រសាទ តាមរយៈការធ្វើតេស្តដូចជា ការថតរូបភាពអនុភាពម៉ាញេទិក (MRI) នឹងជួយឱ្យគ្រូពេទ្យអាចមើលឃើញការរលាកនៅក្នុងខួរឆ្អឹងខ្នង ស្រោមសរសៃប្រសាទដែលខូច និងភាពមិនប្រក្រតីផ្សេងទៀត ដែលអាចប៉ះពាល់ដល់ខួរឆ្អឹងខ្នង ឬសរសៃឈាម ការចោះទឹកខួរឆ្អឹងខ្នង (Lumbar Puncture) ដើម្បីពិនិត្យរកការឆ្លងមេរោគ ឬជួយវាយតម្លៃ ប្រូតេអ៊ីន និងកោសិកាឈាមសដែលអាចរកឃើញច្រើនជាងមនុស្សទូទៅ និងការធ្វើតេស្តឈាមរបស់អ្នកជំងឺដើម្បីរកមើលមេរោគដែលបណ្តាលឱ្យរលាកឆ្អឹងខ្នង

ការព្យាបាលជម្ងឺរលាកស្រោមខួរឆ្អឹងអាស្រ័យទៅលើមូលហេតុ និងភាពធ្ងន់ធ្ងរនៃរោគសញ្ញា ឧទាហរណ៍ ប្រសិនបើវាបណ្តាលមកពីការឆ្លងមេរោគ និងត្រូវការថ្នាំប្រឆាំងមេរោគ ប៉ុន្តែប្រសិនបើបណ្តាលមកពីប្រព័ន្ធការពាររាងកាយមិនប្រក្រតីក្នុងដំណាក់កាលស្រួចស្រាវ ចាំបាច់ត្រូវប្រើថ្នាំស្តេរ៉ូអ៊ីតកំរិតខ្ពស់តាមសរសៃឈាម ប៉ុន្តែប្រសិនបើរោគសញ្ញាមិនប្រសើរឡើងទេ ចាំបាច់ត្រូវធ្វើការផ្លាស់ប្ដូរប្លាស្មា សម្រាប់ការព្យាបាលក្នុងរយៈពេលវែងអាស្រ័យលើលទ្ធផលនៃការធ្វើតេស្តឈាម។ ប្រសិនបើ​រក​ឃើញ​ថាមានការរើឡើងនៃ​ជំងឺ នោះ​និង​មាន​ឱកាសត្រលប់​​មកកើតឡើង​វិញ​ម្ដង​ទៀត​ អ្នកជំងឺទាំងនេះចាំបាច់ត្រូវទទួលថ្នាំសង្កត់ប្រព័ន្ធភាពស៊ាំយ៉ាងហោចណាស់ ៣-៥ឆ្នាំ

ទោះជាយ៉ាងណាក៏ដោយ ជំងឺរលាកស្រោមខួរឆ្អឹងខ្នងនៅមិនទាន់មានវិធីការពារនោះទេ ប៉ុន្តែការថែទាំសុខភាពរបស់អ្នក ដូចជាការទទួលទានអាហារដែលមានជីវជាតិ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងជៀសវាងការឆ្លងមេរោគ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបាន

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលឆ្អឹងខ្នង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

The post “ជំងឺរលាកស្រោមខួរឆ្អឹងខ្នង” ដែលជាពេជឃាតដ៏សាហាវ appeared first on Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand..

]]>
https://www.vejthani.com/km/2025/02/%e1%9e%87%e1%9f%86%e1%9e%84%e1%9e%ba%e1%9e%9a%e1%9e%9b%e1%9e%b6%e1%9e%80%e1%9e%9f%e1%9f%92%e1%9e%9a%e1%9f%84%e1%9e%98%e1%9e%81%e1%9e%bd%e1%9e%9a%e1%9e%86%e1%9f%92%e1%9e%a2%e1%9e%b9%e1%9e%84%e1%9e%81/feed/ 0
“ការវះកាត់ជួសជុលសន្ទះបេះដូងដោយកាមេរ៉ា ” ជាជម្រើសថ្មី ការជាសះស្បើយឆាប់រហ័ស ការឈឺចាប់តិច https://www.vejthani.com/km/2025/02/%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%9c%e1%9f%87%e1%9e%80%e1%9e%b6%e1%9e%8f%e1%9f%8b%e1%9e%87%e1%9e%bd%e1%9e%9f%e1%9e%87%e1%9e%bb%e1%9e%9b%e1%9e%9f%e1%9e%93%e1%9f%92%e1%9e%91%e1%9f%87%e1%9e%94%e1%9f%81/ https://www.vejthani.com/km/2025/02/%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%9c%e1%9f%87%e1%9e%80%e1%9e%b6%e1%9e%8f%e1%9f%8b%e1%9e%87%e1%9e%bd%e1%9e%9f%e1%9e%87%e1%9e%bb%e1%9e%9b%e1%9e%9f%e1%9e%93%e1%9f%92%e1%9e%91%e1%9f%87%e1%9e%94%e1%9f%81/#respond Thu, 13 Feb 2025 07:49:13 +0000 https://www.vejthani.com/?p=41712 អ្នកជំងឺដែលមានបញ្ហាត្បៀតសន្ទះបេះដូង ឬលេចធ្លាយ មិនចាំបាច់ធ្វើការវះកាត់បើកទ្រូងដែលមានមុខរបួសធំៗ និងត្រូវសម្រាកព្យាបាលរយៈពេលយូរទៀតហើយ

The post “ការវះកាត់ជួសជុលសន្ទះបេះដូងដោយកាមេរ៉ា ” ជាជម្រើសថ្មី ការជាសះស្បើយឆាប់រហ័ស ការឈឺចាប់តិច appeared first on Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand..

]]>

អ្នកជំងឺដែលមានបញ្ហាត្បៀតសន្ទះបេះដូង ឬលេចធ្លាយ មិនចាំបាច់ធ្វើការវះកាត់បើកទ្រូងដែលមានមុខរបួសធំៗ និងត្រូវសម្រាកព្យាបាលរយៈពេលយូរទៀតហើយ ព្រោះបច្ចុប្បន្នមានជម្រើសព្យាបាលថ្មីគឺ ការវះកាត់មុខរបួសតូច (Minimally Invasive Surgery, MIS) ដែលត្រូវបានគេចាត់ទុកថាជាការច្នៃប្រឌិតកម្រិតខ្ពស់ដែលកាត់បន្ថយការឈឺចាប់ និងធ្វើឱ្យអ្នកជំងឺជាសះស្បើយបានលឿនជាងមុន

លោកបណ្ឌិត DR. CHAWAKORN LEAMPRIBOON វេជ្ជបណ្ឌិតឯកទេសវះកាត់បេះដូង នៃមន្ទីរពេទ្យវេជ្ជថានី បានពន្យល់ថា ជំងឺសន្ទះបេះដូង គឺជាបញ្ហាសុខភាពដ៏សំខាន់មួយ ជាពិសេសនៅក្នុងក្រុមមនុស្សចាស់ ​ដោយ​សារ​តែ​ជំងឺ​នេះ​ច្រើន​តែ​បង្ក​ឡើង​ដោយ​ការ​ខូច​ខាត​សន្ទះ​បេះដូងទៅតាមអាយុដែលកើនឡើង រួមទាំងមូលហេតុផ្សេងៗទៀត ដូចជាជំងឺបេះដូង rheumatic ការឆ្លងមេរោគនៃសន្ទះបេះដូង ឬភាពមិនប្រក្រតីនៃសន្ទះបេះដូងពីកំណើត ដោយជំងឺសន្ទះបេះដូង​អាច​បែងចែក​ជា​២​ប្រភេទ​ធំៗ​៖

  • ក្រិនសន្ទះបេះដូង៖ នេះបណ្តាលមកពីសន្ទះបេះដូងក្រាស់ឬរឹងខ្លាំងពេក ធ្វើឱ្យមិនអាចបើកបានពេញលេញ បង្កឱ្យឈាមហូរឆ្លងកាត់កាន់តែពិបាក
  • សន្ទះបេះដូងលេចធ្លាយ៖ នេះបណ្តាលមកពីសន្ទះបេះដូងបិទមិនជិត ធ្វើ​ឱ្យ​ឈាម​ហូរ​ត្រឡប់​ទៅ​ប្រអប់​បេះដូង​ដែល​ទើប​នឹង​បូម​ចេញ

ការវះកាត់ជួសជុលសន្ទះបេះដូង គឺជាការព្យាបាលដ៏សំខាន់មួយសម្រាប់អ្នកជំងឺដែលមានសន្ទះបេះដូងមិនអាចដំណើរការតាមធម្មតាបាន។ បើ​មិន​បាន​ព្យាបាល​ទេ វា​អាច​នាំ​ឱ្យ​មាន​ជំងឺ​ខ្សោយ​បេះដូងបាន ដោយការវះកាត់ជួសជុលសន្ទះបេះដូងអាចធ្វើបានដោយ វិធីពីរយ៉ាងគឺ៖ ការវះកាត់បែបបើក (Open Surgery) ជាវិធីសាស្ត្រវះកាត់ស្តង់ដារដែលប្រើជាយូរយារណាស់មកហើយ ទោះជាយ៉ាងណាក៏ដោយ ការវះកាត់បែបនេះទាមទារការវះកាត់វែងនៅកណ្តាលទ្រូង និងការវះកាត់ដើម្បីញែកឆ្អឹងទ្រូង ធ្វើឪ្យអ្នកជំងឺ​ដែល​ទទួល​បាន​ការ​ព្យាបាល​ដោយវិធីនេះ​ត្រូវ​សម្រាក​ព្យាបាល​ក្នុង​រយៈពេល​យូរ និង​មាន​ការ​ឈឺ​ចាប់​ខ្លាំង​បន្ទាប់​ពី​ការ​វះកាត់

វិធីសាស្រ្តមួយផ្សេងទៀតដែលមានប្រជាប្រិយភាពប៉ុន្តែអាចកាត់បន្ថយចំនុចកំណត់ទាំងនេះបាន គឺជាការវះកាត់មុខរបួសតូច (Minimally Invasive Surgery, MIS) វេជ្ជបណ្ឌិតនិងប្រើឧបករណ៍វះកាត់ដែលត្រូវបានរចនាឡើងឱ្យវែងជាងធម្មតា និងវះកាត់តាមរយៈឆ្អឹងជំនីផ្នែកខាងស្តាំ បន្ទាប់មកប្រើកាមេរ៉ាវីដេអូដាក់បញ្ចូលតាមរន្ធតូចមួយ ដើម្បីពង្រីករូបភាព ដែលធ្វើឱ្យវាអាចមើលឃើញរូបភាពបានច្បាស់ដោយប្រើប្រព័ន្ធ 3D និងដាក់ខ្សែម៉ាស៊ីនសួតនិងម៉ាស៊ីនបេះដូងសិប្បនិម្មិតចូលតាមតំបន់ក្រលៀនទៅកាន់សរសៃឈាម ដើម្បីជួយទ្រទ្រងមុខងារនៃសួត និងបេះដូង បន្ទាប់មក គ្រូពេទ្យវះកាត់អាចបញ្ឈប់ចង្វាក់បេះដូងបណ្តោះអាសន្ន និងជួសជុល ឬប្លាស់ប្ដូរសន្ទះបេះដូងដោយសុវត្ថិភាព

ការវះកាត់បេះដូងដោយកាមេរ៉ា Endoscopic មានសុវត្ថិភាពដូចការវះកាត់បែបបុរាណ ប៉ុន្តែ​វា​ជួយ​ឱ្យ​អ្នកជំងឺ​មាន​ការ​ឈឺចាប់​តិច​ជាង​មុន​ ជាសះស្បើយលឿនជាងមុន អាចត្រលប់ទៅជីវិតប្រចាំថ្ងៃបាន និងអាចធ្វើការបានលឿនជាងធម្មតា កាត់បន្ថយចំនួនថ្ងៃដែលចំណាយក្នុងមន្ទីរពេទ្យ ហើយសំខាន់ វាអាចបង្កើនភាពជោគជ័យនៃការវះកាត់ក្នុងចំណោមអ្នកជំងឺវ័យចំណាស់ដែលមានជំងឺច្រើនរួមគ្នា ហើយមានហានិភ័យខ្ពស់

“យើងអាចកាត់បន្ថយពេលវេលានៃការស្តារនីតិសម្បទាមកត្រឹមពីរបីសប្តាហ៍ប៉ុណ្ណោះ កាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និងកាត់បន្ថយការបាត់បង់ឈាមបន្ថែមទៀត ដែលត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់អ្នកជំងឺ ជាពិសេសនៅក្នុងសម័យនេះ ការជាសះស្បើយលឿនជារឿងសំខាន់” វេជ្ជបណ្ឌិត CHAWAKORN បានពោលបែបនេះ

ទោះជាយ៉ាងណាក៏ដោយ មនុស្សភាគច្រើនចាត់ទុកការវះកាត់បេះដូងជាការវះកាត់ដែលមានហានិភ័យខ្ពស់ ដូច្នេះ​ហើយទើបអ្នកជំងឺ​មាន​ការ​ព្រួយ​បារម្ភ និងមិន​ហ៊ាន​ទៅ​រក​ការ​ព្យាបាល ប៉ុន្តែ​ជាមួយនឹង​បច្ចេកវិជ្ជា និងភាព​ជំនាញ​របស់​វេជ្ជបណ្ឌិតវះកាត់ ការវះកាត់​បេះដូង​លែង​គួរឱ្យ​ខ្លាច​ទៀតហើយ​ រឿង​សំខាន់​ជាង​នេះគឺ អ្នក​ទទួល​ការ​វះ​កាត់​កាន់តែឆាប់ ការ​ព្យាបាល​នឹង​កាន់​តែ​មិនស្មុគស្មាញ

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលបេះដូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

The post “ការវះកាត់ជួសជុលសន្ទះបេះដូងដោយកាមេរ៉ា ” ជាជម្រើសថ្មី ការជាសះស្បើយឆាប់រហ័ស ការឈឺចាប់តិច appeared first on Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand..

]]>
https://www.vejthani.com/km/2025/02/%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%9c%e1%9f%87%e1%9e%80%e1%9e%b6%e1%9e%8f%e1%9f%8b%e1%9e%87%e1%9e%bd%e1%9e%9f%e1%9e%87%e1%9e%bb%e1%9e%9b%e1%9e%9f%e1%9e%93%e1%9f%92%e1%9e%91%e1%9f%87%e1%9e%94%e1%9f%81/feed/ 0
5 វិធីដើម្បីដោះស្រាយជាមួយ norovirus https://www.vejthani.com/km/2025/02/5-%e1%9e%9c%e1%9e%b7%e1%9e%92%e1%9e%b8%e1%9e%8a%e1%9e%be%e1%9e%98%e1%9f%92%e1%9e%94%e1%9e%b8%e1%9e%8a%e1%9f%84%e1%9f%87%e1%9e%9f%e1%9f%92%e1%9e%9a%e1%9e%b6%e1%9e%99%e1%9e%87%e1%9e%b6%e1%9e%98%e1%9e%bd/ https://www.vejthani.com/km/2025/02/5-%e1%9e%9c%e1%9e%b7%e1%9e%92%e1%9e%b8%e1%9e%8a%e1%9e%be%e1%9e%98%e1%9f%92%e1%9e%94%e1%9e%b8%e1%9e%8a%e1%9f%84%e1%9f%87%e1%9e%9f%e1%9f%92%e1%9e%9a%e1%9e%b6%e1%9e%99%e1%9e%87%e1%9e%b6%e1%9e%98%e1%9e%bd/#respond Thu, 13 Feb 2025 07:25:29 +0000 https://www.vejthani.com/?p=41709 ក្នុងអំឡុងពេលនេះ មានសេចក្តីរាយការណ៍ព័ត៌មានអំពីការផ្ទុះឡើងនៃមេរោគ norovirus នៅក្នុងតំបន់មួយចំនួននៃប្រទេសចិន វាបានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមសាធារណជន

The post 5 វិធីដើម្បីដោះស្រាយជាមួយ norovirus appeared first on Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand..

]]>

ក្នុងអំឡុងពេលនេះ មានសេចក្តីរាយការណ៍ព័ត៌មានអំពីការផ្ទុះឡើងនៃមេរោគ norovirus នៅក្នុងតំបន់មួយចំនួននៃប្រទេសចិន វាបានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមសាធារណជន និងអ្នកជំនាញផ្នែកថែទាំសុខភាពនៅជុំវិញពិភពលោក។ មេរោគនេះគឺជាមូលហេតុចម្បងនៃការឆ្លងមេរោគប្រព័ន្ធរំលាយអាហារ រួមទាំងរាគ ក្អួត និងឈឺពោះធ្ងន់ធ្ងរ ហើយវាក៏រីករាលដាលយ៉ាងឆាប់រហ័ស និងធន់នឹងស្ថានភាពបរិស្ថានផងដែរ។ នេះធ្វើឱ្យ norovirus ងាយឆ្លងនៅក្នុងសហគមន៍ សាលារៀន និងកន្លែងធ្វើការ។ ដើម្បីជួយរក្សាអ្នក និងក្រុមគ្រួសាររបស់អ្នកឱ្យមានសុវត្ថិភាពពីការឆ្លង ខាងក្រោមនេះគឺជាវិធី 5 យ៉ាងដើម្បីការពារខ្លួនអ្នកពីមេរោគ norovirus ដែលអាចចាប់ផ្តើមបានពីថ្ងៃនេះ

1. លាងដៃអោយបានស្អាតជានិច្ច

ការលាងដៃគឺជាវិធីបង្ការជំងឺដ៏ងាយស្រួលបំផុត និងល្អបំផុត

  • លាងដៃជាមួយសាប៊ូ និងទឹកស្អាតយ៉ាងហោចណាស់ 20 វិនាទី
  • ផ្ដោតលើការលាងដៃមុនពេលញ៉ាំ បន្ទាប់ពីប្រើបន្ទប់ទឹកនិងបន្ទាប់ពីប៉ះផ្ទៃដែលអាចមានមេរោគ
  • ជែលអាល់កុលមិនអាចសម្លាប់មេរោគ norovirus បានទេ

2. ជៀសវាងការប៉ះមុខរបស់អ្នក

Norovirus អាចចូលទៅក្នុងខ្លួនអ្នកតាមរយៈការប៉ះមាត់ ភ្នែក ឬច្រមុះ

  • ជៀសវាងការប៉ះមុខរបស់អ្នកដោយមិនចាំបាច់ ជាពិសេសនៅតំបន់សាធារណៈ
  • ប្រើក្រដាសអនាម័យ ឬកន្សែងដៃ នៅពេលដែលអ្នកត្រូវប៉ះមុខរបស់អ្នកដើម្បីការពារការឆ្លងមេរោគ

3. សម្អាត និងសម្លាប់មេរោគលើទីតាំងដែលត្រូវប្រើរួមគ្នា

Norovirus អាចរស់នៅលើផ្ទៃបានច្រើនម៉ោង ឬច្រើនថ្ងៃ

  • សម្អាត​ផ្ទៃ​ដែល​ប៉ះ​ជាញឹក​ញាប់​ដូចជា​ សោទ្វារ តេឡេទូរទស្សន៍ តុ និង​បញ្ជរ ជាមួយនឹងផលិតផលសម្លាប់មេរោគដែលមានសប៊ូបោកខោអាវឬក្លរីន
  • ផ្តោតលើកន្លែងដែលប៉ះញឹកញាប់នៅក្នុងផ្ទះ ឬកន្លែងធ្វើការរបស់អ្នក ដើម្បីការពារមេរោគពីការឡើង

4. ប្រុងប្រយ័ត្នក្នុងពេលទទួលទានអាហារនិងទឹក

អាហារ និងទឹកកខ្វក់ គឺជាបណ្តាញសំខាន់មួយទៀត ដែលមេរោគឆ្លងរាលដាល

  • បរិភោគអាហារដែលទើបនឹងចម្អិនថ្មីៗ ជៀសវាងអាហារឆៅ ឬមិនទាន់ឆ្អិន ដូចជាអយស្ទ័រឆៅ
  • ពិសារទឹកស្អាតតាមរយៈការចម្រោះ ឬដាំទឹក
  • ជៀសវាងការប្រើប្រាស់ចាន ស្លាបព្រា ឬកែវជាមួយអ្នកដទៃ

5. ញែកខ្លួនដោយឡែក និងថែទាំអ្នកជំងឺឱ្យបានត្រឹមត្រូវ

ប្រសិនបើសមាជិកគ្រួសារឈឺដោយ​ មេរោគ norovirus អ្នកគួរតែអនុវត្តតាមដំបូន្មាននេះ

  • ញែកតំបន់អ្នកជំងឺចេញពីផ្នែកផ្សេងៗនៃផ្ទះ
  • សម្អាតសម្លៀកបំពាក់ កម្រាលពូក និងវត្ថុដែលអ្នកជំងឺបានប៉ះ ជាមួយនឹងទឹកស្អាត និងសប៊ូបោកខោកអាវឪ្យបានត្រឹមត្រូវ
  • ពាក់ស្រោមដៃ និងម៉ាសពេលថែទាំអ្នកជំងឺ ឬសម្អាតកន្លែងដែលមានមេរោគ

ទោះយ៉ាងណាក៏ដោយ បើសិនជាអ្នក ឬសមាជិកគ្រួសារមានរាគ ឬក្អួតធ្ងន់ធ្ងរ អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យមូលហេតុ ប្រសិនបើអ្នករកឃើញថាបានឆ្លងមេរោគ norovirus ជៀសវាងការចាកចេញពីផ្ទះ ឬចូលរួមក្នុងសកម្មភាពសាធារណៈ រហូតដល់រយៈពេលនៃការឆ្លង (2-5 ថ្ងៃបន្ទាប់ពីការឆ្លង) បានកន្លងផុតទៅ

មេរោគ Norovirus គឺជាការគំរាមកំហែងមួយដែលអាចការពារបានដោយការអនុវត្តតាមការនែនាំឪ្យបានត្រឹមត្រូវ ទាំងការលាងដៃ ការថែរក្សាអនាម័យក្នុងផ្ទះ និងការបរិភោគអាហារដែលមានសុវត្ថិភាព ជាមួយនឹងព័ត៌មាន និងការអនុវត្តត្រឹមត្រូវ អ្នកអាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និងការពារសុខភាពគ្រួសាររបស់អ្នកយ៉ាងមានប្រសិទ្ធភាព

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលកុមារ, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

The post 5 វិធីដើម្បីដោះស្រាយជាមួយ norovirus appeared first on Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand..

]]>
https://www.vejthani.com/km/2025/02/5-%e1%9e%9c%e1%9e%b7%e1%9e%92%e1%9e%b8%e1%9e%8a%e1%9e%be%e1%9e%98%e1%9f%92%e1%9e%94%e1%9e%b8%e1%9e%8a%e1%9f%84%e1%9f%87%e1%9e%9f%e1%9f%92%e1%9e%9a%e1%9e%b6%e1%9e%99%e1%9e%87%e1%9e%b6%e1%9e%98%e1%9e%bd/feed/ 0
កាន់តែតានតឹង កាន់តែហានិភ័យខ្ពស់នៃជំងឺសរសៃឈាមខួរក្បាល https://www.vejthani.com/km/2025/02/%e1%9e%80%e1%9e%b6%e1%9e%93%e1%9f%8b%e1%9e%8f%e1%9f%82%e1%9e%8f%e1%9e%b6%e1%9e%93%e1%9e%8f%e1%9e%b9%e1%9e%84-%e1%9e%80%e1%9e%b6%e1%9e%93%e1%9f%8b%e1%9e%8f%e1%9f%82%e1%9e%a0%e1%9e%b6%e1%9e%93%e1%9e%b7/ https://www.vejthani.com/km/2025/02/%e1%9e%80%e1%9e%b6%e1%9e%93%e1%9f%8b%e1%9e%8f%e1%9f%82%e1%9e%8f%e1%9e%b6%e1%9e%93%e1%9e%8f%e1%9e%b9%e1%9e%84-%e1%9e%80%e1%9e%b6%e1%9e%93%e1%9f%8b%e1%9e%8f%e1%9f%82%e1%9e%a0%e1%9e%b6%e1%9e%93%e1%9e%b7/#respond Thu, 13 Feb 2025 07:15:18 +0000 https://www.vejthani.com/?p=41706 រៀងរាល់ខែមេសា គឺជាខែនៃការយល់ដឹងអំពីភាពតានតឹង ឬ Stress Awareness Month ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃភាពតានតឹង ជាពិសេស ជំងឺស្ទះដាច់សរសៃឈាមខួរក្បាល។

The post កាន់តែតានតឹង កាន់តែហានិភ័យខ្ពស់នៃជំងឺសរសៃឈាមខួរក្បាល appeared first on Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand..

]]>

រៀងរាល់ខែមេសា គឺជាខែនៃការយល់ដឹងអំពីភាពតានតឹង ឬ Stress Awareness Month ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃភាពតានតឹង ជាពិសេស ជំងឺស្ទះដាច់សរសៃឈាមខួរក្បាល។ ភាពតានតឹង អាចបណ្តាលឱ្យកើតជំងឺសរសៃឈាមខួរក្បាលបាន ដោយសារតែនៅពេលដែលភាពតានតឹង និងបង្កើតសារធាតុគីមី ដែលធ្វើឪ្យសម្ពាធឈាម និងចង្វាក់បេះដូងឡើងខ្ពស់ នេះ​ធ្វើ​ឱ្យ​សរសៃ​ឈាម​ក្នុង​ខួរក្បាល​មាន​ភាព​តានតឹង និង​កាន់តែ​យ៉ាប់យ៉ឺន លើស​ពី​នេះ​ទៀត ភាព​តានតឹង​ក៏​បណ្តាល​ឱ្យ​មាន​ការ​រលាក​ក្នុង​ខ្លួន​ផង​ដែរ

ហេតុនេះនឹងកាន់តែបង្កើនហានិភ័យនៃការស្ទះនិងដាច់សរសៃឈាមខួរក្បាល

ដូច្នេះ​ប្រសិន​បើ​អ្នក​មាន​ភាព​តានតឹង គួរតែគ្រប់គ្រងភាពតានតឹង តាមរយៈការស្វែងរកសកម្មភាពដែលធ្វើឱ្យអ្នកកាន់តែមានភាពស្រស់ស្រាយ ដូចជា ការហាត់យូហ្គា ឬសមាធិជាដើម ការធ្វើលំហាត់ប្រាណជាប្រចាំ ចំណាយពេលជាមួយគ្រួសារ ហើយបង្កើតពេលវេលាសម្រាប់ការងារ ឬសកម្មភាពដែលអ្នកពេញចិត្ត ហើយសំខាន់បំផុត អ្នកគួរតែទៅពិនិត្យសុខភាពប្រចាំឆ្នាំជាប្រចាំ។ ដើម្បីរកមើលកត្តាហានិភ័យផ្សេងទៀតសម្រាប់ជំងឺដាច់សរសៃឈាមខួរក្បាល ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ឬជំងឺបេះដូង ជាដើម។ ការមើលថែសុខភាពផ្លូវចិត្ត និងរាងកាយនឹងជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងទៀត ដែលអាចនិងតាមមក

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលប្រព័ន្ធសរសៃប្រសាទ, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

The post កាន់តែតានតឹង កាន់តែហានិភ័យខ្ពស់នៃជំងឺសរសៃឈាមខួរក្បាល appeared first on Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand..

]]>
https://www.vejthani.com/km/2025/02/%e1%9e%80%e1%9e%b6%e1%9e%93%e1%9f%8b%e1%9e%8f%e1%9f%82%e1%9e%8f%e1%9e%b6%e1%9e%93%e1%9e%8f%e1%9e%b9%e1%9e%84-%e1%9e%80%e1%9e%b6%e1%9e%93%e1%9f%8b%e1%9e%8f%e1%9f%82%e1%9e%a0%e1%9e%b6%e1%9e%93%e1%9e%b7/feed/ 0
ការផ្លាស់ប្តូរតម្រង vs ការលាងឈាម៖ មូលហេតុទាំង ៣ ដើម្បីធ្វើការសំរេចចិត្តយ៉ាងប្រុងប្រយ័ត្ន https://www.vejthani.com/km/2025/02/%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%95%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%9f%e1%9f%8b%e1%9e%94%e1%9f%92%e1%9e%8f%e1%9e%bc%e1%9e%9a%e1%9e%8f%e1%9e%98%e1%9f%92%e1%9e%9a%e1%9e%84-vs-%e1%9e%80%e1%9e%b6/ https://www.vejthani.com/km/2025/02/%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%95%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%9f%e1%9f%8b%e1%9e%94%e1%9f%92%e1%9e%8f%e1%9e%bc%e1%9e%9a%e1%9e%8f%e1%9e%98%e1%9f%92%e1%9e%9a%e1%9e%84-vs-%e1%9e%80%e1%9e%b6/#respond Thu, 13 Feb 2025 06:47:53 +0000 https://www.vejthani.com/?p=41702 ជ្រើសរើសវិធីសាស្រ្តដ៏ល្អបំផុតសម្រាប់ជីវិតដ៏យូរអង្វែង និងមានគុណភាព។ ស្វែងយល់ពីភាពខុសគ្នារវាង 'ការលាងឈាម' និង 'ការប្តូរតម្រងនោម' រួមជាមួយនឹងព័ត៌មានសំខាន់ៗ

The post ការផ្លាស់ប្តូរតម្រង vs ការលាងឈាម៖ មូលហេតុទាំង ៣ ដើម្បីធ្វើការសំរេចចិត្តយ៉ាងប្រុងប្រយ័ត្ន appeared first on Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand..

]]>

ជ្រើសរើសវិធីសាស្រ្តដ៏ល្អបំផុតសម្រាប់ជីវិតដ៏យូរអង្វែង និងមានគុណភាព។ ស្វែងយល់ពីភាពខុសគ្នារវាង ‘ការលាងឈាម‘ និង ‘ការប្តូរតម្រងនោម‘ រួមជាមួយនឹងព័ត៌មានសំខាន់ៗ ដើម្បីជួយអ្នកធ្វើការសម្រេចចិត្ត ដើម្បីបំពេញតម្រូវការសុខភាព និងគុណភាពជីវិតរបស់អ្នក

គុណភាពនៃជីវិតរបស់អ្នកជំងឺ

ការលាងឈាម

ការលាងឈាមជួយអ្នកជំងឺឱ្យរស់រានមានជីវិត និងដំណើរជីវិតបាន ប៉ុន្តែ​វា​ប៉ះពាល់​ដល់​គុណភាព​ជីវិត​ក្នុង​រយៈពេល​វែង ដោយសារតែត្រូវការលាងឈាមច្រើនដងក្នុងមួយសប្តាហ៍ ការលាងឈាមក៏មានផលប៉ះពាល់ផងដែរ ដូចជាអស់កម្លាំង ឈឺសាច់ដុំ និងអាចប៉ះពាល់ដល់ប្រព័ន្ធសរីរាង្គផ្សេងទៀត

ការវះកាត់ផ្លាស់ប្តូរតម្រងនោម

ការវះកាត់ផ្លាស់ប្តូរតម្រងនោមច្រើនតែទទួលបានលទ្ធផលល្អទាក់ទងនឹងគុណភាពជីវិត។ អ្នកជំងឺអាចត្រលប់មកប្រើប្រាស់ជីវិតធម្មតាវិញបានស្ទើតែ១០០% ទោះជាយ៉ាងក៏ដោយ អ្នកជំងឺត្រូវតែបន្តប្រើថ្នាំដែលការពារភាពស៊ាំ ដើម្បីកាត់បន្ថយហានិភ័យនៃការបដិសេធនៃតម្រងនោមថ្មី

អត្រារស់រានមានជីវិត និងលទ្ធផលរយៈពេលវែង

ការលាងឈាម

ទោះបីជាការលាងឈាមអាចជួយសង្គ្រោះជីវិតមនុស្សក្នុងរយៈពេលខ្លីក៏ដោយ ប៉ុន្តែមានដែនកំណត់លើអាយុជីវិតរបស់តម្រងនោមដែលនៅសល់ រួមទាំងការកើនឡើងហានិភ័យនៃផលវិបាកដូចជាជំងឺបេះដូង និងជំងឺសរសៃឈាម

ការវះកាត់ផ្លាស់ប្តូរតម្រងនោម

អ្នក​ដែលផ្លាស់​ប្តូរ​តម្រងនោម​ច្រើនតែ​មាន​អត្រា​រស់រាន​មានជីវិត​បានយូរ​ជាង​​ ទាំងនេះអាស្រ័យលើកត្តាផ្សេងៗដូចជាការថែទាំក្រោយការប្តូរសរីរាង្គ និងការអនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិត

ការចំណាយផ្នែកហិរញ្ញវត្ថុ

ការលាងឈាម

មានការចំណាយខ្ពស់ និងត្រូវការធ្វើជាបន្តបន្ទាប់ពេញមួយជីវិត ការចំណាយសរុបអាចខ្ពស់ជាងការប្តូរតម្រងនោម ជាពិសេសប្រសិនបើត្រូវប្រើសេវាកម្មក្នុងរយៈពេលយូរ

ការវះកាត់ផ្លាស់ប្តូរតម្រងនោម

ទោះបីជាការប្តូរតម្រងនោមដំបូងមានតម្លៃថ្លៃក៏ដោយ ការចំណាយខ្ពស់ក្នុងពេលដំបូង ប៉ុន្តែក្នុងរយៈពេលវែង ការចំណាយសរុបតែងតែទាបជាងការលាងឈាម

ប្រភព៖

ពត៌មានវិភាគដែលបានមកពីការស្រាវជ្រាវនិងការវាយតម្លៃដែលរួមក្នុងអំឡុងឆ្នាំ ២០១០-២០២០ នៃអង្ការដូចជា អង្ការសុខភាពពិភពលោក (WHO) និងមូលនិធិតម្រងនោមជាតិ (National Kidney Foundation – NKF)

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលផ្លាស់ប្តូរឈាមតម្រងនោម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

The post ការផ្លាស់ប្តូរតម្រង vs ការលាងឈាម៖ មូលហេតុទាំង ៣ ដើម្បីធ្វើការសំរេចចិត្តយ៉ាងប្រុងប្រយ័ត្ន appeared first on Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand..

]]>
https://www.vejthani.com/km/2025/02/%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%95%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%9f%e1%9f%8b%e1%9e%94%e1%9f%92%e1%9e%8f%e1%9e%bc%e1%9e%9a%e1%9e%8f%e1%9e%98%e1%9f%92%e1%9e%9a%e1%9e%84-vs-%e1%9e%80%e1%9e%b6/feed/ 0
ការគាំងបេះដូងភ្លាមៗ ការគំរាមកំហែងស្ងាត់ៗដែលសម្លាប់អត្តពលិក https://www.vejthani.com/km/2024/12/%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%82%e1%9e%b6%e1%9f%86%e1%9e%84%e1%9e%94%e1%9f%81%e1%9f%87%e1%9e%8a%e1%9e%bc%e1%9e%84%e1%9e%97%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%98%e1%9f%97-%e1%9e%80%e1%9e%b6%e1%9e%9a/ https://www.vejthani.com/km/2024/12/%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%82%e1%9e%b6%e1%9f%86%e1%9e%84%e1%9e%94%e1%9f%81%e1%9f%87%e1%9e%8a%e1%9e%bc%e1%9e%84%e1%9e%97%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%98%e1%9f%97-%e1%9e%80%e1%9e%b6%e1%9e%9a/#respond Mon, 09 Dec 2024 03:22:30 +0000 https://www.vejthani.com/?p=40665 ការ​លេង​កីឡា និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​គឺ​ជា​វិធី​រក្សា​សុខភាពដ៏​ល្អ​ ប៉ុន្តែមនុស្សជាច្រើនមិនបានដឹងថាអត្តពលិកមួយចំនួនដែលមើលទៅរឹងមាំអាចប្រឈមនឹងហានិភ័យនៃការគាំងបេះដូងភ្លាមៗ

The post ការគាំងបេះដូងភ្លាមៗ ការគំរាមកំហែងស្ងាត់ៗដែលសម្លាប់អត្តពលិក appeared first on Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand..

]]>
ការគាំងបេះដូងភ្លាមៗ ការគំរាមកំហែងស្ងាត់ៗដែលសម្លាប់អត្តពលិក

ការ​លេង​កីឡា និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​គឺ​ជា​វិធី​រក្សា​សុខភាពដ៏​ល្អ​ ប៉ុន្តែមនុស្សជាច្រើនមិនបានដឹងថាអត្តពលិកមួយចំនួនដែលមើលទៅរឹងមាំអាចប្រឈមនឹងហានិភ័យនៃការគាំងបេះដូងភ្លាមៗ (Sudden Cardiac Death) ដែលជាជំងឺដែលអាចកើតឡើងភ្លាមៗ និងអាចប៉ះពាល់ដល់អាយុជីវិត ប្រសិនបើមិនបានព្យាបាលភ្លាមៗ

សាស្ត្រាចារ្យវេជ្ជបណ្ឌិត SARAWUTH LIMPRASERT គ្រូពេទ្យឯកទេសជំងឺបេះដូង អ្នកជំនាញផ្នែកអេឡិចត្រូសរីរវិទ្យាបេះដូង បាននិយាយថា ការគាំងបេះដូងភ្លាមៗ (Sudden Cardiac Death) គឺជាស្ថានភាពដែលកើតឡើងនៅពេលដែលបេះដូងឈប់លោតភ្លាមៗ បណ្តាលឱ្យលំហូរឈាមនៅក្នុងរាងកាយត្រូវបានរំខានភ្លាមៗ ហើយប្រសិនបើមិនបានព្យាបាលជាបន្ទាន់ទេ វាអាចបណ្តាលឱ្យអ្នកជំងឺស្លាប់ក្នុងរយៈពេលប៉ុន្មាននាទី

មូលហេតុនៃការគាំងបេះដូងភ្លាមៗចំពោះអត្តពលិកអាចបណ្តាលមកពីកត្តាជាច្រើន រួមមាន៖

  • អាយុតិចជាង ៣៥ឆ្នាំ ករណីភាគច្រើនគឺបណ្តាលមកពីភាពមិនប្រក្រតីនៃសាច់ដុំបេះដូង ប៉ុន្តែអត្តពលិកទាំងនេះធ្វើលំហាត់ប្រាណជាប្រចាំ រាងកាយ​និង​បេះដូង​នឹង​សម្រប​តាម​រហូត​អាច​លេង​កីឡា​បាន​ល្អបាន ដោយអត្តពលិកមិនបានដឹងថាពួកគេមានភាពមិនប្រក្រតីនោះទេ។ ប៉ុន្តែនៅពេលលេងកីឡា បេះដូងត្រូវធ្វើការធ្ងន់ធ្ងរ ការដំណើរការរបស់​សាច់ដុំ​បេះដូង​មិន​អាច​បន្ត​បាន ទើបធ្វើ​ឱ្យ​បេះដូង​ឈប់​លោត​បាន
  • អាយុលើសពី ៣៥ឆ្នាំឡើងទៅ ករណីភាគច្រើនបណ្តាលមកពីការស្ទះនៅក្នុងសរសៃឈាមដែលផ្គត់ផ្គង់បេះដូង ធ្វើឱ្យពេលដែលរាងកាយដើម្បីបញ្ចេញថាមពលច្រើន បេះដូងនឹងធ្វើការច្រើនជាងមុន ប៉ុន្តែ​ឈាម​មិន​អាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​ដល់​សាច់ដុំ​បេះដូង ក៏អាច​ធ្វើ​ឱ្យ​បេះដូង​ឈប់​លោត​បាន

ការធ្វើរោគវិនិច្ឆ័យភាពមិនប្រក្រតីនៅក្នុងអត្តពលិកគឺពិបាកណាស់ ដោយសារតែការហ្វឹកហាត់របស់អត្តពលិក បណ្តាលឱ្យមានការផ្លាស់ប្តូរនៃបេះដូងដែលមានលក្ខណៈជាច្រើន ស្រដៀងនឹងជំងឺបេះដូងដែលខុសប្រក្រតី ឧទាហរណ៍ អត្តពលិកដែលបានឆ្លងកាត់ការហ្វឹកហាត់មកយ៉ាងល្អតែងមានមានសាច់ដុំបេះដូងប្រអប់ខាងឆ្វេងផ្នែកខាងក្រោមក្រាស់ ដែលជួយធ្វើឱ្យបេះដូងធ្វើការបានកាន់តែរឹងមាំ ប៉ុន្តែលក្ខណៈនេះក៏ត្រូវបានរកឃើញចំពោះអ្នកជំងឺដែលមានបញ្ហាសាច់ដុំបេះដូងក្រាស់ខុសពីធម្មតាផងដែរ

ដូច្នេះ ចាំបាច់ត្រូវទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យបេះដូងឱ្យបានហ្មត់ចត់ មិនថាជាការសាកសួរប្រវត្តិ ការពិនិត្យរាងកាយ ពិនិត្យអេឡិចត្រូតបេះដូង ហើយការពិនិត្យបេះដូងដោយប្រើវិធីសាស្ត្រពិសេសផ្សេងៗគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺឱ្យបានត្រឹមត្រូវ។ នេះអាចការពារការគាំងបេះដូងភ្លាមៗនៅពេលអនាគតបាន

ដំបូន្មានសម្រាប់អត្តពលិក ឬសូម្បីតែសាធារណជនទូទៅដែលមានគម្រោងចូលរួមការប្រកួតកីឡាដែលមានកម្លាំងខ្លាំង ដូចជាការរត់ចម្ងាយឆ្ងាយម៉ារ៉ាតុង (២១,១គីឡូម៉ែត្រ) គួរតែពិនិត្យរកមើលជំងឺបេះដូងមុនពេលចូលរួមប្រកួត ឬលេងកីឡាបែបនេះ ដើម្បីទប់ស្កាត់ការគាំងបេះដូងភ្លាមៗដែលអាចកើតមានក្នុងអំឡុងពេលប្រកួតកីឡាបាន។ លើសពីនេះ អ្នករៀបចំកីឡាក៏គួរតែរៀបចំផ្តល់ជំនួយដល់អត្តពលិក ឬអ្នកចូលរួមឱ្យបានទាន់ពេលវេលាផងដែរ។ មិខថាជាបុគ្គលិកដែលមានចំណេះដឹងក្នុងការជួយសង្គ្រោះ (Cardiopulmonary resuscitation ឬ CPR) និងការស្វែងរកឧបករណ៍កន្ត្រាក់បេះដូងដោយស្វ័យប្រវត្តិ (Automated External Defibrillators ឬ AEDs) នៅក្នុងតំបន់ប្រកួតប្រជែងកីឡាផងដែរ ដោយឧបករណ៍ទាំងនេះនិងជួយបង្កើនឱកាសរស់រានមានជីវិតរបស់អ្នកជំងឺយ៉ាងខ្លាំង ក្នុងករណីមានការគាំងបេះដូងភ្លាមៗ

ការ​មាន​ជំងឺ​បេះដូង​មិន​មែន​ជា​ការ​រារាំង​ដល់​ការ​ហាត់​ប្រាណ ឬ​សូម្បី​តែ​ការ​ប្រកួត​កីឡា​នោះ​ទេ ការណែនាំអំពីការធ្វើលំហាត់ប្រាណនឹងប្រែប្រួលពីអ្នកជំងឺម្នាក់ ដោយអាស្រ័យលើជំងឺ ឬស្ថានភាពបេះដូងរបស់អ្នកជំងឺ ទោះជាយ៉ាងណាក៏ដោយ ប្រភេទនៃជំងឺបេះដូងមួយចំនួនអាចមានការហាមឃាត់ ចំពោះការធ្វើលំហាត់ប្រាណខ្លាំង ឬកីឡាដែលមានការប្រកួតប្រជែង។ ប៉ុន្តែការធ្វើលំហាត់ប្រាណកម្រិតមធ្យមគឺ អាចធ្វើបានក្នុងអ្នកជំងឺបេះដូងស្ទើរតែគ្រប់ប្រភេទ ក្រោមការណែនាំរបស់វេជ្ជបណ្ឌិត និងក្រុមថែទាំអ្នកជំងឺ

ថ្វីត្បិតតែការហាត់ប្រាណមានប្រយោជន៍ច្រើនយ៉ាងក៏ដោយ ប៉ុន្ដែប្រសិនបើអ្នកចង់ធ្វើលំហាត់កម្លាំងខ្លាំង ឬប្រកួតកីឡា អ្នកគួរតែឆ្លងកាត់ការវាយតម្លៃឱ្យបានហ្មត់ចត់ ដើម្បីពិនិត្យរកមើលជំងឺបេះដូងដោយគ្រូពេទ្យជំនាញបេះដូង ដើម្បីស្វែងរកជំងឺបេះដូងដែលអាចលាក់កំបាំង ហើយនិងអាចជួយការពារការគាំងបេះដូងភ្លាមៗក្នុងពេលធ្វើលំហាត់ប្រាណផងដែរ

The post ការគាំងបេះដូងភ្លាមៗ ការគំរាមកំហែងស្ងាត់ៗដែលសម្លាប់អត្តពលិក appeared first on Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand..

]]>
https://www.vejthani.com/km/2024/12/%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%82%e1%9e%b6%e1%9f%86%e1%9e%84%e1%9e%94%e1%9f%81%e1%9f%87%e1%9e%8a%e1%9e%bc%e1%9e%84%e1%9e%97%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%98%e1%9f%97-%e1%9e%80%e1%9e%b6%e1%9e%9a/feed/ 0
តើរោគសញ្ញាបែបណា…ជាការរលុងកជើង https://www.vejthani.com/km/2024/11/%e1%9e%8f%e1%9e%be%e1%9e%9a%e1%9f%84%e1%9e%82%e1%9e%9f%e1%9e%89%e1%9f%92%e1%9e%89%e1%9e%b6%e1%9e%94%e1%9f%82%e1%9e%94%e1%9e%8e%e1%9e%b6%e1%9e%87%e1%9e%b6%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%9a/ https://www.vejthani.com/km/2024/11/%e1%9e%8f%e1%9e%be%e1%9e%9a%e1%9f%84%e1%9e%82%e1%9e%9f%e1%9e%89%e1%9f%92%e1%9e%89%e1%9e%b6%e1%9e%94%e1%9f%82%e1%9e%94%e1%9e%8e%e1%9e%b6%e1%9e%87%e1%9e%b6%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%9a/#respond Wed, 20 Nov 2024 01:38:02 +0000 https://www.vejthani.com/?p=40414 ប្រសិនបើមានការគ្រេចកជើងញឹកញាប់ ឬរលុងកជើង គួរ​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស​ជា​បន្ទាន់ ដើម្បី​ព្យាបាលនិង​ការពារ​មិន​ឱ្យ​អាការ​កាន់តែ​ធ្ងន់ធ្ងរជាងមុន

The post តើរោគសញ្ញាបែបណា…ជាការរលុងកជើង appeared first on Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand..

]]>
ការរលុងកជើង-គ្រេចកជើងញឹកញាប់

តើរោគសញ្ញាបែបណា…ការរលុងកជើង

  • ឧស្សាហ៍ឈឺកជើង
  • កជើងងាយហើម
  • បាត់បង់តុល្យភាពយ៉ាងងាយស្រួលនៅពេលដើរលឿន ឬពេលដើរនៅលើផ្ទៃមិនស្មើគ្នា
  • គ្រេចកជើងញឹកញាប់នៅពេលរត់ លេងកីឡាដែលត្រូវផ្លាស់ប្តូរទិសដៅភ្លាមៗ ឬសូម្បីតែដើរលើផ្ទៃមិនស្មើគ្នា

ប្រសិនបើមានការគ្រេចកជើងញឹកញាប់ ឬរលុងកជើង គួរ​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស​ជា​បន្ទាន់ ដើម្បី​ព្យាបាលនិង​ការពារ​មិន​ឱ្យ​អាការ​កាន់តែ​ធ្ងន់ធ្ងរជាងមុន​ ដោយវេជ្ជបណ្ឌិតនឹងចាប់ផ្តើមការព្យាបាលដោយចលនាបំបាត់ (physical therapy and rehabilitation​) ដើម្បីបង្កើនភាពរឹងម៉ាំនៃសរសៃជុំវិញកជើង និងហ្វឹកហាត់ការរក្សាលំនឹងរបស់កជើងរួមជាមួយនឹងការប្រើឧបករណ៍ជំនួយកជើង
ប៉ុន្តែ​ប្រសិនបើ​រោគសញ្ញា​មិន​បានធូរស្រាល​ក្នុង​រយៈពេល ៣-៦ខែ គ្រូពេទ្យ​អាច​នឹង​ពិចារណា​លើ​ការ​វះកាត់​សរសៃ​ពួកជើងរ​ឡើងវិញ​ ដើម្បី​អាច​ត្រឡប់​មក​ប្រើ​កជើង​ដូច​ធម្មតា ឬ​ដែលតាម​ដែល​អាច​ធ្វើ​ទៅ​បានប្រសើរជាងមុន

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលឆ្អឹងនិងសន្លាក់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

The post តើរោគសញ្ញាបែបណា…ជាការរលុងកជើង appeared first on Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand..

]]>
https://www.vejthani.com/km/2024/11/%e1%9e%8f%e1%9e%be%e1%9e%9a%e1%9f%84%e1%9e%82%e1%9e%9f%e1%9e%89%e1%9f%92%e1%9e%89%e1%9e%b6%e1%9e%94%e1%9f%82%e1%9e%94%e1%9e%8e%e1%9e%b6%e1%9e%87%e1%9e%b6%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%9a/feed/ 0
ជំងឺរមួលពងស្វាស (Testicular Torsion) https://www.vejthani.com/km/2024/11/%e1%9e%87%e1%9f%86%e1%9e%84%e1%9e%ba%e1%9e%9a%e1%9e%98%e1%9e%bd%e1%9e%9b%e1%9e%96%e1%9e%84%e1%9e%9f%e1%9f%92%e1%9e%9c%e1%9e%b6%e1%9e%9f-testicular-torsion/ https://www.vejthani.com/km/2024/11/%e1%9e%87%e1%9f%86%e1%9e%84%e1%9e%ba%e1%9e%9a%e1%9e%98%e1%9e%bd%e1%9e%9b%e1%9e%96%e1%9e%84%e1%9e%9f%e1%9f%92%e1%9e%9c%e1%9e%b6%e1%9e%9f-testicular-torsion/#respond Tue, 19 Nov 2024 09:55:11 +0000 https://www.vejthani.com/?p=40411 ជំងឺរមួលពងស្វាស (Testicular Torsion) ជាបញ្ហាគ្រោះថ្នាក់មួយរបស់​បុរសដែលរកឃើញច្រើនបំផុតក្នុងមនុស្សពេញវ័យនិងកុមារា បញ្ហានេះកើតឡើងនៅពេលដែលសរសៃឈាមដែលផ្គត់ផ្គង់ពងស្វាសត្រូវបានរមួល

The post ជំងឺរមួលពងស្វាស (Testicular Torsion) appeared first on Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand..

]]>
ជំងឺរមួលពងស្វាស-Testicular Torsion

ជំងឺរមួលពងស្វាស (Testicular Torsion) ជាបញ្ហាគ្រោះថ្នាក់មួយរបស់​បុរសដែលរកឃើញច្រើនបំផុតក្នុងមនុស្សពេញវ័យនិងកុមារា បញ្ហានេះកើតឡើងនៅពេលដែលសរសៃឈាមដែលផ្គត់ផ្គង់ពងស្វាសត្រូវបានរមួល ធ្វើអោយឈាមមិនអាចហូរទៅចិញ្ចឹមពងស្វាសបាននាំឪ្យមាន​ការឈឺចាប់ធ្ងន់ធ្ងរ ហើមឡើងក្រហម និងអាចធ្វើឪ្យបាត់បង់ជាលិកាពងស្វាសប្រសិនបើមិនបានទទួលការព្យាបាលយ៉ាងទាន់ពេលវេលា

មូលហេតុ នៃការរមួលពងស្វាស មិនទាន់រកឃើញច្បាស់នៅឡើយទេ ប៉ុន្តែ​​វា​អាច​ទាក់ទង​នឹង​កត្តា​ខាង​ក្រោម

  • ទងសាច់ក្នុងថង់ពងស្វាស អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​​រមួលបានកាន់តែងាយ​
  • ហ្សែន កុមារាដែលមានបងប្អូនឬឪពុកដែលមានជំងឺរមួលពងស្វាស​ មានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺនេះ
  • ភាពមិនប្រក្រតីរបស់ថង់ពងស្វាស ពងស្វាសដែលមានសភាពយារ ឬតូច ក៏អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​បត់​​​រមួលបានយ៉ាងងាយ

រោគសញ្ញានៃការរមួលពងស្វាស តែងតែកើតឡើងភ្លាមៗជាមួយនឹងរោគសញ្ញាដូចខាងក្រោម

  • មានអារម្មណ៍ថាឈឺចាប់ខ្លាំងក្នុងថង់ពងស្វាស ហើយឈឺចាប់យ៉ាងស្ថេរភាព មិនមានអ្វីដែលអាចកាត់បន្ថយភាពឈឺចាប់បាន
  • ពងស្វាសដែលឈឺនឹងមានការហើម
  • ក្អួតចង្អោរ
  • ជួនកាលការឈឺចាប់អាចរាលដាលដល់ក្រលៀន និងបរិវេនពោះនៅខាងតែមួយ

នៅពេលដែលមានរោគសញ្ញាការរមួលពងស្វាស​​កើតឡើង គ្រូពេទ្យ​នឹង​ធ្វើ​ការ​វះកាត់​ភ្លាមៗដើម្បីរក្សាពងស្វាសទុក​ ប្រសិនបើទុកស្ថានភាពនេះលើសពី ៤ ម៉ោង អាចបណ្តាលឱ្យពងស្វាសមានការខូចខាតជាអចិន្ត្រៃយ៍ និងអាចត្រូវវះយកពងស្វាសចេញនៅទីបំផុត

ដូចនេះប្រសិនបើមានអារម្មណ៍ថាឈឺចាប់ខ្លាំងក្នុងថង់ពងស្វាស ហើយឈឺចាប់យ៉ាងស្ថេរភា​ព សូមមកមន្ទីរពេទ្យជាបន្ទាន់ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

Urology Center, 3rd Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

The post ជំងឺរមួលពងស្វាស (Testicular Torsion) appeared first on Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand..

]]>
https://www.vejthani.com/km/2024/11/%e1%9e%87%e1%9f%86%e1%9e%84%e1%9e%ba%e1%9e%9a%e1%9e%98%e1%9e%bd%e1%9e%9b%e1%9e%96%e1%9e%84%e1%9e%9f%e1%9f%92%e1%9e%9c%e1%9e%b6%e1%9e%9f-testicular-torsion/feed/ 0